khmer eng
  • លោកជំទាវ ចឹក ហេង បានចុះសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ប៉ូលីសប៉ុស្តិ៍ និងស្មៀននៅសាលាឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ
     
    ចែករំលែក ៖

    រសៀលថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៣ លោកជំទាវ ចឹក ហេង សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានចុះសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ប៉ូលីសប៉ុស្តិ៍ និងស្មៀននៅសាលាឃុំ រហ័ស រួមដំណើរមានលោក មុយ វុនអភិបាលរងស្រុក លោកស្រី នាយករងរដ្ឋបាល សាលាស្រុក ។ក្នុងពិធីសំណេះសំណាលនោះលោកជំទាវបានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងបំពេញការងារប្រចាំថ្ងៃ និង ការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចប្រធាន ដល់លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ។ក្រោយពីបានស្តាប់របាយការណ៏លោកមេឃុំ និងមានសមាជិករួច លោកជំទាវ បានមានប្រសាសន៏សំណូមពរ អោយ ក្រុមប្រឹក្សាឃុំទាំងអស់ផ្តល់ សេវាជូនប្រជាពលរដ្ឋ អោយទាន់ពេលវេលា និងផ្សព្វផ្សាយ ស្តីពីភូមិឃុំ មានសុវត្ថិភាព អប់រំបញ្ហាសុខភាពសំរាប់ស្ត្រី និងកុមារ នាំគ្នាទទួលការចាក់វ៉ាក់សាំងកូវីត-១៩ តាមការកំណត់របស់ ក្រសួងសុខាភិបាល ។ក្នុងពេលនោះលោកជំទាវនាំយកតេស្តរកមេរោគកូវីដ_១៩ជាអំណោយ របស់សម្តេចប្រធានព្រឹទ្ធសភា ចំនួន ០៣ប្រអប់ ម៉ាស់ចំនួន ៥០០ម៉ាស់ ប្រអប់សង្គ្រោះបឋមចំនួន ០២ប្រអប់ និងបាន ឧបត្ថម្ភថវិកាដល់អ្នកចូលរួម ចំនួន១៤នាក់ ដោយម្នាក់ៗទទួលបានថវិកា២០ ០០០រៀល។បន្ទាប់មកក្នុងការធ្វើដំណើរឆ្លងកាត់លោកជំទាវបានចូលទៅសាលាឃុំរស្មី បានផ្តល់តេស្តកូវីដ_១៩ ចំនួន ០៣ប្រអប់ និងឧបត្ថម្ភសាលាស្រុក និងឃុំចំនួន២ មានតេស្តរកមេរោគកូវីដ-១៩ ចំនួន ០៩ប្រអប់ និង ប្រអប់សង្គ្រោះបឋមចំនួន ០២ប្រអប់ ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត